ឱកាសសម្រាប់អាជីវកម្ម៖ ការរួមបញ្ចូលគ្នា និងការទិញលក់ក្រុមហ៊ុននៅកម្ពុជា

ថ្ងៃទី ៣០ ខែវិច្ឆិកា ២០២១ | វេលាម៉ោង៖ ១០:០០ព្រឹក ដល់១១:៣០ព្រឹក

ថ្ងៃទី ៣០ ខែវិច្ឆិកា ២០២១ | វេលាម៉ោង៖ ១០:០០ព្រឹក ដល់១១:៣០ព្រឹក

ជាមួយនឹងកំណើនសេដ្ឋកិច្ចយ៉ាងឆាប់រហ័សនៅកម្ពុជា នាំអោយមានឱកាសជាច្រើនសម្រាប់អ្នកជំនួញក្នុងការរួមបញ្ចូលគ្នា និងការទិញលក់ក្រុមហ៊ុនទាំងក្នុង និងក្រៅស្រុក។ ដូច្នេះ វាពិតជាសំខាន់ណាស់ដែលអ្នកជំនួញគួរតែយល់ដឹង និងស្វែងយល់អំពីចំណុចគោលសំខាន់ៗនៃការរួមបញ្ចូលគ្នា និងការទិញលក់ក្រុមហ៊ុន ដើម្បីងាយស្រួលក្នុងការចាប់យកឱកាសនាពេលបច្ចុប្បន្ន ឬពេលអនាគត។

ក្រុមហ៊ុន ខេភីអឹមជ្ជី ខេមបូឌា មានកិត្តិយសសូមគោរពអញ្ជើញភ្ញៀវកិត្តិយសចូលរួមសិក្ខាសាលាតាមអនឡាញស្ដីពី ឱកាសសម្រាប់អាជីវកម្ម៖ ការរួមបញ្ចូលគ្នា និងការទិញលក់ក្រុមហ៊ុននៅកម្ពុជា ដែលសិក្ខាសាលានេះនឹងជួយផ្តល់ជាមូលដ្ឋានគ្រឹះទាក់ទងទៅនឹងការរួមបញ្ចូលគ្នា និងការទិញលក់ក្រុមហ៊ុននៅកម្ពុជា។

កំឡុងពេលសិក្ខាសាលា វាគ្មិននឹងបកស្រាយលើចំណុចសំខាន់ៗដូចជា៖

  • ទិដ្ឋភាពទូទៅនៃការរួមបញ្ចូលគ្នា និងការទិញលក់ក្រុមហ៊ុន
  • មូលហេតុដែលការរួមបញ្ចូលគ្នា និងការទិញលក់ក្រុមហ៊ុន អាចជួយបង្កើនតម្លៃ របស់ក្រុមហ៊ុន
  • តួនាទីនៃការរួមបញ្ចូលគ្នា និងការទិញលក់ក្រុមហ៊ុន ក្នុងការលើកស្ទួយកម្ពុជាទៅក្នងទីផ្សារពិភពលោក
  • ស្វែងយល់ពីដំណាក់កាលនៃការទិញលក់ក្រុមហ៊ុន
  • យុទ្ធសាស្ត្រនៃការវាយតម្លៃអាជីវកម្ម។

 

របៀបវារៈ ៖ ០៩:៤៥ ព្រឹក ដល់១០:០០ ព្រឹក ការចុះឈ្មោះ
                   ​​ ១០:០០ ព្រឹក ដល់១១:៣០ ព្រឹក ការធ្វើបទបង្ហាញនិងសំណួរចម្លើយ

សូមចុះឈ្មោះដោយមិនគិតថ្លៃនៅទីនេះ ៖​ https://kpmgvnkh.clickmeeting.com/188613251/register

សម្រាប់ព័ត៌មានលម្អិតអំពីសិក្ខាសាលា សូមធ្វើការទាក់ទងទៅកាន់លោកស្រី​​ ស៊ឹម សុម៉ានីតា ​​​​​​តាមរយៈអ៊ីម៉ែល somanitasim@kpmg.com.kh។ 

 

informative image